Covid-19
អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ ផ្ទះចំនួន៥ខ្នង ក្នុងស្រុកថ្មគោល ក្រោររកឃើញពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៥ខ្នង ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។ ការបិទនេះធ្វើឡើង ក្នុងគោលបំណងទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ ចាន់ សុវណ្ណ ភេទស្រី អាយុ៧០ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅ ភូមិថ្មគោលត្បូង ឃុំតាពួង ស្រុកថ្មគោល មានវិជ្ជមានមេរោគកូវីដ១៩...