ព័ត៌មានជាតិ
លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ដឹកនាំមន្ដ្រីជំនាញចុះអន្ដរាគមន៍បន្ទាន់ បិតផ្ចិតរក្សាទឹកទុកនៅអាងស្ទឹងជីនិត ក្នុងស្រុកបារាយណ៍ ដែលបាក់ដាច់ទំនប់បង្ហៀរ
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំមន្ដ្រីជំនាញចុះអន្ដរាគមន៍បន្ទាន់ ដើម្បីបិតផ្ចិតរក្សាខ្ចប់ទឹកទុកនៅទំនប់បង្ហៀរ១មករា (អាងស្ទឹងជីនិត) ដែលបានហូរច្រោះបាក់ដាច់ ទំនប់បង្ហៀរ ប្រវែងប្រមាណ៥០ម៉ែត្រ ជម្រៅប្រហែល៤ម៉ែត្រ ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី១២ ខែវិច្ឆិកា...