ព័ត៌មានអន្តរជាតិ
ស្រ្តីនៅអាហ្វហ្គានីស្ថាន ក្នុងទីក្រុង Herat ចេញតវ៉ា ចំពោះការដកសិទ្ធិពីនយោបាយ ក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់
បរទេស៖ ប្រភពមួយបានប្រាប់សារព័ត៌មាន Sputnik ថា ស្ត្រីៗបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ដើម្បីតវ៉ាពីការមិនរាប់បញ្ចូលពីជីវិតនយោបាយរបស់ប្រទេសក្រោមការដឹកនាំរបស់តាលីបង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មជនជាស្រី និស្សិត និងបុគ្គលិករដ្ឋាភិបាល បានទាមទារថា សិទ្ធិរបស់ពួកគេត្រូវបានធានា។ ពួកគេបានព្រមានថា គ្មានរដ្ឋាភិបាលណាមួយ នឹងមានស្ថិរភាពទេ...