ភ្នំពេញ៖ ថ្ងៃនេះស្រ្តីជាម្តាយឈ្មោះ ទូច កញ្ចនា (ប្តីឈ្មោះ ឡៃ វិរៈ ស្លាប់) ដែលមានកូនតូច២នាក់ក្នុងបន្ទុក ទទួលបានយុត្តិធម៍ពិតប្រាកដហើយ ក្រោយពីបានទទួលការជំនុំជម្រះកាត់ក្តីជាលើកចុងក្រោយនៅ សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃនេះ។ ករណីវិវាទនេះគឺបានកើតឡើងរវាងម្តាយក្មេកឪពុកក្មេក ដែលបានយកដីកូននិងកូនប្រសារទៅធ្វើប័ណ្ណដាក់ឈ្មោះ ខ្លួនឯងដោយប្រាប់កូនថារក្សាទុកអោយកូន។ ប៉ុន្តែនៅពេលកូនប្រុសបង្កើតស្លាប់ទៅ ម្តាយឪពុកក្មេកបានបណ្តេញកូនប្រសារស្រីនិងចៅតូចៗទាំងពីរចេញពីផ្ទះហើយបានកាន់កាប់យកដីនោះតែទាំងស្រុងតែម្តង។ ស្រ្តីជាកូនប្រសារបានប្តឹងទៅអាជ្ញាធរ និងប្តឹងទៅតុលាការ ព្រមទាំងបានដាក់ពាក្យបណ្តឹងមក សម្តេចតេជោនាយករដ្ឋរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៤...
បរទេស៖ ចាប់តាំងពីការដកទ័ពអាមេរិក និងណាតូ ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែកក្កដា ក្រុមតាលីបង់បានគ្រប់គ្រងយ៉ាងឆាប់រហ័សលើផ្នែកធំ ៗ នៃប្រទេស ហើយប្រធានាធិបតីប្រទេសនេះ បានរត់ភៀ់សខ្លួន។ យោងតាមសារព័ត៌មាន DownToEarth របស់ប្រទេសឥណ្ឌា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារភាពជោគជ័យរបស់ពួកគេ កង្វះការតស៊ូដោយកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពាធអន្តរជាតិតិចតួចនោះ គឺក្រុមតាលីបង់បានបង្កើនអំពើហឹង្សារបស់ពួកគេ។ សម្រាប់ស្ត្រីអាហ្វហ្គានីស្ថានការបង្កើនអំណាចរបស់តាលីបង់...