ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ប្រាប់ពលរដ្ឋកុំផ្ញើថវិកា ១ដុល្លារ ទៅហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋថា កុំឲ្យផ្ញើថវិកា១ដុល្លារ ទៅហ្វេកប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ព្រោះជាល្បិចសម្រាប់ប្រមូលថវិការបស់ខ្លួន ខណៈការចាក់វ៉ាក់សាំងមិនគិតថ្លៃឡើយ ។ ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាលបែបនេះ ក្រោយមានហ្វេសប៊ុកមួយឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះថា «ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោង...