អត្ថបទ
ស្លោក «មានតែអ្នកប្រាជ្ញទេ បុគ្គលគប្បីឱ្យឧបទេសបាន ឯមនុស្សល្ងង់ក្នុងកាលណាក៏ដោយ បុគ្គលមិនគួរគប្បីឱ្យឧបទេសឡើយ សត្វបក្សីកាលណាឱ្យឧបទេសដល់ស្វាល្ងង់ត្រូវស្វាបោចរោច សំបុកហិនហោចអស់»
នេះជាស្លោកក្នុងរឿងស្រីហិតោបទេសកថាទី១ រឿងហង្ស និងក្ងោក, វគ្គសង្គ្រាម។ ក្នុងន័យរបស់ស្លោកនេះគឺ មានតែអ្នកមានចំណេះដឹងទេដែលគេគួរគប្បីពន្យល់ណែនាំប្រៀនប្រដៅឱ្យប្រព្រឹត្តអ្វីមួយបាន ដ្បិតបញ្ញាជនចេះភ្ញាក់រឭកនឹងភាពខុសឆ្គងហើយមានឆន្ទៈចង់កែប្រែខ្លួន ដោយមើលឃើញពីតម្លៃនៃការទូន្មាន និងអាចងាកមកតបស្នងសងគុណយើងវិញដោយប្រការណាមួយ ពួកល្ងង់ទូន្មានបានដោយកម្រ រីឯពួកអ្នកឆ្លាតទូន្មានបានដោយងាយ។ ហេតុនេះបើចង់ជួយសង្គ្រោះដោយការទូន្មានប្រៀនប្រដៅទៅលើជនណាមួយ ត្រូវតែពិនិត្យសង្កេតទៅលើបុគ្គលម្នាក់នោះថាជាមនុស្សល្ងង់ឬឆ្លាតជាមុនសិន ដើម្បីកុំឱ្យអ្វីដែលធ្វើទៅមិនសមប្រកប ហើយទទួលបានទោសត្រឡប់មកវិញ។ ចំពោះមនុស្សក្នុងសង្គមសព្វថ្ងៃ ទោះបីជាមើលទៅហាក់ស៊ីវិល័យ មានឱកាសរៀនសូត្រ និងបំពេញការងារបានយ៉ាងល្អប្រសើរ មានជីវភាពសមរម្យហើយក្ដី ប៉ុន្តែពួកគេហាក់មិនសូវទទួលយកកំហុសខ្លួននោះឡើយ។ តើក្រុមមនុស្សទាំងនោះជាមនុស្សរបៀបណាបើធៀបនឹងពាក្យស្លោកស្រីហិតោបទេសនេះ?...