គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋាភិបាលអេហ្ស៊ីប បានផ្អាកជើងហោះហើរត្រង់ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង មួយចំនួនដោយសារមានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី Omicron ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងវិបត្តិថ្នាក់រដ្ឋមន្ត្រីដែលដឹកនាំ ដោយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងដូច្នេះ ។ លោក...
បរទេស៖ សេចក្តីប្រកាសមួយដែលធ្វើឡើង ដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល កាលនៅថ្ងៃអាទិត្យនេះបានបញ្ជាក់ថានឹងធ្វើការហាមប្រាម ការធ្វើដំណើរចូលប្រទេស នៃក្រុមជនបរទេសមកពីបណ្តាប្រទេសមួយចំនួន ដើម្បីអាចទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដពូជថ្មី។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាំងយប់ ក្នុងប្រធានបទសំខាន់បំផុតគឺបញ្ហាទប់ស្កាត់ នៃការរីករាលដាលវិរុសពូជថ្មី ដែលកំពុងធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលសាជាថ្មី។ ការសម្រេចចិត្តនេះនឹងធ្វើឡើង ដោយមានរយៈពេល១៤ថ្ងៃ នៃបម្រាមព្រមទាំងការដាក់កំហិត ទៅលើការគ្រប់គ្រងប្រព័ន្ធទូរស័ព្ទ របស់ក្រុមជនដែលត្រូវធ្វើចត្តាឡីស័កផង។ គួរឲ្យដឹងដែរថាមកដល់ពេលនេះអ៊ីស្រាអ៊ែល បានរាយការណ៍ករណីដំបូង នៃវិរុសពូជថ្មី Omicron...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចចិត្តពន្យារពេល ដោយគ្មានកំណត់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួន ដែលគ្រោងនឹងបើកនៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសស្វីស បានរឹតបន្តឹងការរឹតបន្តឹងការចូលជាការឆ្លើយតប ទៅនឹងការលេចចេញ នូវប្រភេទមេរោគឆ្លងថ្មី។ កិច្ចប្រជុំរយៈពេល ៤ថ្ងៃត្រូវបានគេគ្រោងនឹងបើក នៅថ្ងៃអង្គារនៅឯទីស្នាក់ការកណ្តាល WTO នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីបញ្ហារួមទាំងវិធីទប់ស្កាត់ ការរឹតបន្តឹងការនាំចេញលើទំនិញវេជ្ជសាស្ត្រ។ វានឹងក្លាយជាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីលើកដំបូង របស់ស្ថាប័នពាណិជ្ជកម្មពិភពលោកក្នុងរយៈពេល ៤ ឆ្នាំ។ ពីប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសជប៉ុនលោក...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt បាននិយាយថ្ងៃសៅរ៍ថា ប្រទេសអូស្ត្រាលីនឹងផ្អាកការធ្វើដំណើរតាមផ្លូវអាកាស ពីប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៩ សម្រាប់រយៈពេល ១៤ថ្ងៃ សម្រាប់ការរីករាលដាល នៃមេរោគកូវីដ១៩បំលែងថ្មី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការហាមប្រាមនេះគ្របដណ្តប់លើជើងហោះហើរ ពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង រួមមាន...
បរទេស៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសថៃនឹងហាមឃាត់ការចូលរបស់អ្នកដំណើរ មកពីប្រទេសអាហ្វ្រិកចំនួន៨ ដែលវាត្រូវបានកំណត់ថាមានហានិភ័យខ្ពស់ ចំពោះវីរុសបំលែងថ្មីនៃមេរោគកូរ៉ូណា។ នាយករដ្ឋមន្ត្រី លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យភ្នាក់ងារបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បញ្ជីប្រទេសទាំងនោះគឺដូចគ្នា នឹងប្រទេសដែលបានប្រើដោយសហរដ្ឋអាមេរិក...