ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា អ៊ីស្រាអែលនឹងវាយប្រហារក្រុមហាម៉ាស ដោយកម្លាំងពេញលេញបន្ទាប់ពីបទ ឈប់បាញ់បញ្ចប់
បរទេស៖ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានផ្តល់សញ្ញាថា អ៊ីស្រាអែលបានត្រៀមលក្ខណៈដើម្បីបន្តបទឈប់បាញ់បច្ចុប្បន្នជាមួយក្រុមហាម៉ាស ប៉ុន្តែលោកបានព្រមានថា ទីក្រុងហ្សេរុយសាឡឹមខាងលិចនឹងបន្តការវាយលុករបស់ខ្លួនឡើងវិញបន្ទាប់ពីបទឈប់បាញ់នេះបានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទន្ទឹមនឹងនោះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនក៏បានគាំទ្រគំនិតនៃការបន្តបទឈប់បាញ់រយៈពេលបួនថ្ងៃផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Netanyahu បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe...