ព័ត៌មានអន្តរជាតិ
ក្រុមឃ្លាំមើល សិទ្ធិមនុស្ស ចោទពួកហាម៉ាស ពីបទបង្កឧក្រិដ្ឋកម្ម សង្គ្រាម
បរទេស ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គ្រាប់រ៉ុកកែត ដែលពួកហាម៉ាស់ បាញ់ចូលទៅក្នុងប្រទេស អ៊ីស្រាអែល កាលពីដើមឆ្នាំនេះ បានសម្លាប់និងបង្កឲ្យរបួស ជនស៊ីវិល នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សា និងចោទប្រកាន់ក្រុមសកម្មប្រយុទ្ធនោះ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។ អង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅក្នុងទីក្រុងញូយ៉កនេះ...