ព័ត៌មានអន្តរជាតិ
ហុងគ្រី និងអ៊ុយក្រែន កោះហៅឯកអគ្គរដ្ឋទូតគ្នា ជុំវិញរឿងកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី
បរទេស៖ប្រទេសហុងគ្រីនិងប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានកោះហៅឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមក ជុំវិញការចុះហត្ថលេខារបស់ទីក្រុងប៊ុយដាប៉ែស លើកិច្ចព្រមព្រៀងឧស្ម័នរយៈពេលវែងថ្មីមួយ ជាមួយប្រទេសរុស្ស៊ី ដែលទីក្រុងគៀវគិតថា ជាការគម្រាមកំហែងមួយ ចំពោះសន្តិសុខជាតិខ្លួន។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសហុងគ្រី បានចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន កាលពីថ្ងៃចន្ទ បន្ទាប់ពីទីក្រុងគៀវបានរិះគន់ខ្លួន...