តាមការប៉ាន់ស្មាន របស់ពួកអ្នកសេដ្ឋកិច្ចពិភពលោក បានអះអាងថា រ៉ែប្រេងរបស់ Venezuala មានប្រហែល ៣០៣ពាន់លានធុង ច្រើនជាងគេបំផុតលើស Saudi Arabia ដែលមានប្រេងត្រឹមប្រមាណ ២៦៧ពាន់លានធុង ដែលប្រេងទាំងនេះមួយភាគធំស្ថិតក្រោមខ្សែរក្រវ៉ាត់នៃរបៀងសមុទ្រ Orinoco តែប្រភេទប្រេងរបស់ Venezuala មានភាពធ្ងន់ កម្រិត API ទាប ដែលប្រេងទាំងនេះពិបាកក្នុងការរុករក...
ប្រការដែលមានគោលគំនិតចង់គ្រប់គ្រងត្រួតត្រាមកលើកោះទឹកកក Greenland មិនមែនទើបតែមានកាលជំនាន់លោក Trump នោះទេ តែនេះគឺជាមហិច្ឆិតាក្នុងភូមិសាស្ត្រនយោបាយដែលមានយូរមកហើយរបស់អ្នកកាន់អំណាច អាមេរិកសម្រាប់ប៉ូលខាងជើងនោះ។ Greenland គឺជាកោះទឹកកកមួយដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាជើង ស្ថិតនៅពាក់កណ្ដាលនៃសមុទ្រ Atlantic និងសមុទ្រ Arctic។ Greenland គឺជាដែនដីស្វ័យភាពរបស់ Denmark ដែលមានប្រជាជនប្រមាណ ៥៧,០០០នាក់ និងមានវិសាលភាពទឹកដី...
នៅមុននេះ១០ឆ្នាំទស្សនាវដ្ដី Fortune បានសរសេរអត្ថបទវិភាគមួយ ដែលបានល្បីពេញពិភពលោក ដោយក្នុងអត្ថបទនេះ បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនយក្សដូចជា Suez របស់បារាំងបាននឹងកំពុង រត់ប្រណាំងដណ្ដើមសិទ្ធឯកជនកម្ម (Privatization) មកលើប្រភពទឹកសាបនៅលើពិភពលោក ដោយក្រុមហ៊ុនយក្សមួយនេះ ជឿជាក់ថា ក្នុងសតវត្សន៍ទី២១មួយនេះ ទឹកគឺជាប្រភេទ «មាសស» ដែលពុំអាចខ្វះបានក្នុងរាល់ជីវភាពប្រចាំថ្ងៃរបស់មនុស្សលោកនោះ!។ ទឹក វិស័យឧស្សាហកម្មដ៏មហាសាល ដែលមានតម្លៃជាង...
អនុលោមទៅតាមការគិតដែល កំពុងរីករាលដាលផុសផុល នៅលោកខាងលិចបច្ចុប្បន្ន គឺវិបត្តិនៅ Ukraine មកពីមានការឈ្លានពានមកលើ Ukraine និងការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុង Kyiv នេះឯង? ព្រោះបើយោងទៅតាមទឡ្ហីករណ៍មួយនេះ គឺករណីដែលលោក Vladimir Putin យកទ័ពចូលកាន់កាប់ Crimea ដែលជាមហិច្ចតាយូលង់ណាស់មកហើយរបស់រុស្ស៊ី ក្នុងការធ្វើឱ្យរស់ឡើងវិញនូវចក្រភពសូវៀត ដែលធ្លាប់មានតាំងពីព្រេងនាយមក! ហើយចុងក្រោយ Putin អាចបន្តធ្វើនូវរឿងទាំងនេះ...