ព័ត៌មានអន្តរជាតិ
សេតវិមាន៖ រុស្ស៊ី ធ្វើឲ្យយន្តហោះដ្រូន របស់អាមេរិកធ្លាក់ នឹងមិនបញ្ចប់ការហោះហើរ នៅសមុទ្រខ្មៅនោះទេ
វ៉ាស៊ីនតោន ៖ សេតវិមានបានថ្កោលទោស ចំពោះសកម្មភាព របស់អ្នកបើកយន្តហោះចម្បាំងរុស្ស៊ីពីរនាក់ ដែលបានបង្ខំយន្តហោះដ្រូន ស៊ើបការណ៍អាមេរិក ធ្លាក់ចូលទៅក្នុងទឹក បន្ទាប់ពីការប៉ះទង្គិចជាក់ស្តែង នៅលើសមុទ្រខ្មៅ ។ ថ្លែងអំពីឧបទ្ទវហេតុនេះ ដែលត្រូវបានប្រកាស ដោយទីបញ្ជាការសហភាពអឺរ៉ុប (EUCOM) កាលពីថ្ងៃអង្គារ អ្នកសម្របសម្រួល ទំនាក់ទំនងយុទ្ធសាស្ត្រ នៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby...