ព័ត៌មានអន្តរជាតិ
កង្វះខាតហ្គាស អាចបណ្តាល ឲ្យសាលារៀនមួយចំនួន របស់អាល្លឺម៉ង់ នឹងបិទទ្វារ នាពេលខាងមុខ
បរទេស ៖ ក្រសួងអប់រំ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអំពាវនាវ ឲ្យបណ្តាសាលារៀន និងអគារនៅក្នុងវិស័យអប់រំទាំងអស់ក្នុងប្រទេស គួរតែធ្វើការបញ្ជាក់ ឲ្យបានច្បាស់អំពីស្ថានភាព នៃការប្រើប្រាស់ថាមពល របស់ពួកគេដើម្បីបញ្ចៀស ការបង្ខំចិត្តបិទដំណើរ ការរបស់ខ្លួននៅរដូវរងាឈាន ចូលមកដល់នាពេលខាងមុខនេះ ។ ថ្លែងទៅកាន់សារព័ត៌មាន Rheinishce Post កាលពីថ្ងៃសុក្រម្សិលមិញ មន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ បាននិយាយថា...