ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី 40,000 នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ នៅពេលដែលកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានកំណត់ឡើងវិញក្នុងប្រទេសកាតា។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤០នាក់ និងរបួស ១០៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,០០៥នាក់ និងរបួសដល់ ៩២,៤០១ នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣...
អង់ការ៉ា ៖ អ្នកជំងឺ ២៧នាក់មកពីតំបន់ហ្គាហ្សា និងអ្នកបម្រើ ១៣នាក់របស់ពួកគេដែលបានឆ្លងកាត់ព្រំដែន Rafah ឆ្លងកាត់ពីតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់ប្រទេសអេហ្ស៊ីបបានមកដល់រដ្ឋធានីតួកគី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានក្នុងទីក្រុងអង់ការ៉ា ថា “អ្នកជំងឺចំនួន ២៧នាក់មកពីតំបន់ហ្គាហ្សា ដែលភាគច្រើនជាអ្នកជំងឺមហារីកដែលត្រូវការការព្យាបាលជាបន្ទាន់ គឺស្ថិតនៅក្នុងប្រទេសរបស់យើង” ។ លោករដ្ឋមន្ត្រីបានលើកឡើងថា “យើងបានបង្កើតក្រុមសម្របសម្រួលសុខភាព...
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃសុក្រដោយអំពាវនាវឱ្យមាន “បទឈប់បាញ់មនុស្សធម៌” ដើម្បីផ្តល់ការផ្គត់ផ្គង់សំខាន់ៗដល់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ។ សមាជិកសរុបចំនួន ១២១ ក្នុងចំណោម ១៩៣ បានគាំទ្រដំណោះស្រាយនេះ ដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ១២ប្រទេសផ្សេងទៀតបានជំទាស់ ហើយប្រទេសចំនួន ៤៤ រួមទាំងប្រទេសជប៉ុន បានអនុប្បវាទ។ យោធាអ៊ីស្រាអែលបានផ្តល់សញ្ញានៅថ្ងៃដដែលថា ខ្លួនកាន់តែកៀកនឹងការចាប់ផ្តើមប្រតិបត្តិការជើងគោកពេញលេញនៅតំបន់ហ្កាហ្សា...