ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា អ៊ីស្រាអែល នឹងបើកច្រក Keren Shalom នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃអង្គារនេះ សម្រាប់ការត្រួតពិនិត្យសន្តិសុខ លើការដឹកជញ្ជូនជំនួយទៅ កាន់តំបន់ហ្គាហ្សាស្ទ្រីប។ មកដល់ពេលនេះ រថយន្តដឹកទំនិញទាំងអស់ ដែលដឹកជំនួយមនុស្សធម៌ ត្រូវតែត្រួតពិនិត្យនៅច្រកឆ្លងកាត់ច្រក Nitzana របស់អ៊ីស្រាអែល មុនពេលចូលដល់តំបន់ហ្គាហ្សា ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការចូលទឹក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Economist បានរាយការណ៍ដោយដកស្រង់ប្រភព ដែលមានចំណេះដឹងអំពីការ ពិភាក្សាការទូតរវាងសម្ព័ន្ធមិត្តទាំងពីរថា អ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស់នៅចុងឆ្នាំនេះ ឬប្រថុយនឹងការបាត់បង់ ការគាំទ្ររបស់វ៉ាស៊ីនតោន សម្រាប់ការវាយលុករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាបន្តទៅមុខទៀត។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ និងប្រកាសនៃការថ្កោលទោសអន្តរជាតិ ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលមានប្រជាជន រស់នៅច្រើនកុះករ បានកើនឡើងជាលំដាប់ក្នុងរយៈពេល ប្រាំបួនសប្តាហ៍កន្លងមកនេះ។ មេដឹកនាំពិភពលោកជាច្រើន បានព្រមានអំពីការព្រួយបារម្ភ...
យូអិន ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិ បានបដិសេធការអះអាង របស់សហរដ្ឋអាមេរិក ដែលថាជនស៊ីវិលនៅតំបន់ហ្គាហ្សា គួរតែស្វែងរកការជ្រកកោន នៅកន្លែងសុវត្ថិភាព ដែលកំណត់ ដោយអង្គការសហប្រជាជាតិ ។ ជាការឆ្លើយតបទៅ នឹងការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងការបរទេស អាមេរិក លោក Matthew Miller កាលពីថ្ងៃចន្ទថា ពលរដ្ឋហ្គាហ្សា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កិច្ចព្រមព្រៀងឈប់បាញ់គ្នាបណ្តោះអាសន្ន ដើម្បីការងារមនុស្សធម៌ នៅក្នុងជម្លោះអ៊ីស្រាអែលនិងហ្គាហ្សា ដែលនឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃចន្ទ ប៉ុន្តែត្រូវបានពន្យារពេល ៤៨ម៉ោងបន្ថែមទៀត ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Majid al-Ansari បាននិយាយនៅក្នុងសារបង្ហោះនៅលើ X ថាកាតាប្រកាសថា ជាផ្នែកមួយនៃការសម្រុះសម្រួលដែលកំពុងដំណើរការ កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីបន្តការផ្អាកមនុស្សធម៌រយៈពេលពីរថ្ងៃបន្ថែមទៀត នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ បន្តិចក្រោយមក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពី បានជួបជាមួយថ្នាក់ដឹកនាំប្រទេស នៅក្រុងយេរូសាឡឹមខាងលិចថា អ៊ីស្រាអែលគ្មានជម្រើសអ្វីក្រៅពី ប្រតិបត្តិការបំផ្លាញក្រុមហាម៉ាសឡើយ។ ប្រធានក្រុមហ៊ុន X ដែលជាអតីត Twitter បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីអ្នករិះគន់នៅសហរដ្ឋអាមេរិក បានចោទប្រកាន់គាត់ពីបទប្រឆាំងពួកយូដា។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើដំណើរស្វាគមន៍និងអមដំណើរលោក...
OSLO៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងការបរទេសបានឲ្យដឹងថា រដ្ឋាភិបាល របស់ប្រទេសណ័រ វេសន៍បានរៀបចំជើងហោះហើរ ពិសេសមួយ ដែលបានចាកចេញពីទីក្រុងគែរ ទៅកាន់ទីក្រុងអូស្លូ (OSLO) កាលពីសៀលថ្ងៃសៅរ៍ ដោយបានជួយពលរដ្ឋចំនួន៨០នាក់ ឱ្យវិលត្រឡប់ទៅ មាតុប្រទេសវិញ ដែលចេញពីតំបន់ហ្គាហ្សា ។ក្រសួងខាងលើបានឲ្យដឹងថា មនុស្សទាំងនេះ បានទទួលយកការផ្ដល់ជំនួយ...
បរទេស៖ក្រសួងទទួលបន្ទុកកិច្ចការងារគ្រោះអាសន្នរបស់រុស្ស៊ីកាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា យ៉ាងហោចណាស់ពលរដ្ឋរុស្ស៊ីប្រមាណជា៧០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប តាមរយៈច្រកព្រំដែន Rafah ដែលនៅតែជាផ្លូវតែមួយគត់ចេញពីតំបន់ជនប៉ាឡេស្ទីនរស់នៅនិងត្រូវបានឡោមព័ទ្ធ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីថ្ងៃអាទិត្យថា បុគ្គលិករបស់ខ្លួនបាននិងកំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តដល់មនុស្ស នៅពេលដែលពួកគេឆ្លងទៅកាន់ភាគីអេហ្ស៊ីបហើយអ្នកជម្លៀសក៏ត្រូវបានផ្តល់អាហារ និងទឹកផងដែរ។ ក្រសួងបាននិយាយថា៖ក្នុងរយៈពេលមួយសប្តាហ៍ ក្រុមការងារនៃក្រសួងសង្គ្រោះបន្ទាន់បានធ្វើការសម្របសម្រួលនីតិវិធី និងផ្លូវសម្រាប់ការជម្លៀសពលរដ្ឋរុស្ស៊ី ដែលបានរកឃើញខ្លួនឯងនៅក្នុងតំបន់នៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ សេចក្តីថ្លែងការណ៍បានអានថា អ្នកកាន់លិខិតឆ្លងដែនរុស្សីទាំងអស់នឹងត្រូវដឹកនាំចេញពីព្រំដែនទៅកាន់រដ្ឋធានីអេហ្ស៊ីប ទីក្រុងគែរដែលជាកន្លែងការិយាល័យកណ្តាលប្រតិបត្តិការនៃក្រសួងសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើង។...
បរទេស៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា បានបាត់ទំនាក់ទំនងជាមួយនឹង មន្ទីរពេទ្យដ៏ធំបំផុតមួយកន្លែងនៅក្នុងតំបន់ហ្គាហ្សា ក្រោយការវាយប្រហារជាបន្តបន្ទាប់ របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមការចេញផ្សាយរបស់ RT មន្ទីរពេទ្យដែលមានឈ្មោះថា Al Shifa ត្រូវបានកងកម្លាំងយោធាអ៊ីស្រាអែល បានចាត់ចូលជាគោលដៅអទិភាព សម្រាប់ការវាយប្រហារដោយជឿជាក់ថា វាត្រូវបានប្រើប្រាស់ជាទីតាំងសំខាន់របស់ ក្រុមហាម៉ាសក្នុងការបញ្ជាសកម្មភាព របស់ក្រុមប្រយុទ្ធរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់ WHO បុគ្គលិកជាច្រើនអាច...
ហ្គាហ្សា៖ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅរ៉ាម៉ាឡា កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ទារកទើបនឹងកើតរាប់សិបនាក់ ប្រឈមនឹងការស្លាប់ ដោយសារចរន្តអគ្គិសនី ដែលផ្តល់ថាមពលដល់កន្លែង ភ្ញាស់នៅមន្ទីរពេទ្យ Al Shifa ដ៏ធំបំផុតរបស់ហ្គាហ្សា ត្រូវបានកាត់ផ្តាច់។ គ្រូពេទ្យសម្រាប់សិទ្ធិមនុស្ស-អ៊ីស្រាអែល បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់សម្តីវេជ្ជបណ្ឌិត នៅឯមន្ទីរពេទ្យថាទារកពីរនាក់ បានស្លាប់ខណៈដែលទារកមិនគ្រប់ខែចំនួន ៣៧នាក់ផ្សេងទៀតស្ថិត ក្នុងហានិភ័យពិតប្រាកដ។ លោក...
ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានសម្តែង ការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការកើនឡើង ចំនួនអ្នកស្លាប់ជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអ៊ែល...