ព័ត៌មានអន្តរជាតិ
រុស្ស៊ី ប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការ ចូលជាសមាជិកអង្គការណាតូ របស់ហ្វាំងឡង់
ម៉ូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ ខែមេសាម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបជាមួយនឹង “វិធានការបច្ចេកទេសយោធា និងផ្សេងទៀត” ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ដែលកើតឡើងពីការចូលជា សមាជិករបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តជាក់លាក់ទាក់ទងនឹង ការកសាងសមត្ថភាពការពារ នៅតាមព្រំដែនភាគពាយ័ព្យ របស់រុស្ស៊ីនឹងអាស្រ័យលើលក្ខខណ្ឌ ជាក់លាក់ដែលហ្វាំងឡង់ ចូលរួមជាមួយណាតូ...