ព័ត៌មានអន្តរជាតិ
ហ្វីលីពីន និងចិន កំពុងតានតឹងដាក់គ្នា នៅសមុទ្រចិនខាងត្បូង
ហ្វីលីពីន៖ នៅក្នុងការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះនៅក្នុងសមុទ្រចិនខាងត្បូង កប៉ាល់ចិនចំនួន ៣៨គ្រឿងបាន ឡោមព័ទ្ធក្រុមនាវាហ្វីលីពីន ដែលធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានទ័ពជើងទឹករបស់ប្រទេសអាស៊ីអាគ្នេយ៍នៅលើច្រាំងសមុទ្រ ដែលមានជម្លោះកាលពីដើមខែនេះក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញ។ នៅពេលព្រឹកព្រលឹមថ្ងៃទី១០ ខែវិច្ឆិកា កងនាវាចិន បានធ្វើប្រតិបត្ដិការក្នុងដែនទឹក ដែលមានការប្រកួតប្រជែង ខណៈដែលកប៉ាល់ហ្វីលីពីន ធ្វើដំណើរឆ្ពោះទៅកាន់Second Thomas Shoal នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បាននិងកំពុងកើនឡើងជុំវិញច្រាំងទន្លេ បន្ទាប់ពីសកម្មភាពគឃ្លើនរបស់ចិន ប្រឆាំងនឹងកប៉ាល់ហ្វីលីពីន...