ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានថ្លែងថា កម្ពុជាអាចនឹងរៀនសូត្រនូវអ្វី ដែលជាបទពិសោធន៍ល្អៗ របស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sarah Lou...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានឲ្យដឹងនៅមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទថា លោកនឹងមិនអនុញ្ញាតឱ្យប្រទេសរបស់លោកត្រូវបានប្រើប្រាស់ជា “ទីតាំងសម្រាប់សកម្មភាពយោធាណាមួយឡើយ” ខណៈដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កើនឡើងជុំវិញច្រកសមុទ្រតៃវ៉ាន់។ មេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយលោក បៃដិន អំពី “លក្ខខណ្ឌវិវត្ត” នៃសន្ធិសញ្ញាការពារជាតិ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ប្រទេសរបស់លោក ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានយល់ព្រមជាមួយសមភាគីហ្វីលីពីនលោក Ferdinand Marcos Jr. ដើម្បីបង្កើត “ទម្រង់កិច្ចសហប្រតិបត្តិការត្រីភាគី” ជាមួយប្រទេសជប៉ុន ប្រឆាំងនឹងផ្ទៃខាងក្រោយនៃសកម្មភាពយោធាឈ្លានពានរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ និងផ្នែកផ្សេងទៀតនៃឥណ្ឌូប៉ាស៊ីហ្វិក។ នៅពេលដែលសហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងប្រទេសចិនពីការពង្រីក ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នោះ ប្រធានាធិបតី បានយល់ព្រមលើគោលការណ៍ ណែនាំការពារទ្វេភាគីថ្មី...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា យោធាបានឲ្យដឹងថា យន្តហោះហ្វឹកហ្វឺនរបស់ កងទ័ពអាកាសហ្វីលីពីន១គ្រឿង បានធ្លាក់នៅទីក្រុង Lipa ភាគខាងត្បូងនៃទីក្រុងម៉ានីល អំឡុងពេលហោះហើរ ហ្វឹកហាត់នៅថ្ងៃចន្ទនេះ ។ លោកស្រី Consuelo Castillo ប្រធានការិយាល័យកិច្ចការសាធារណៈ របស់កងទ័ពអាកាសបានឲ្យដឹងថា យន្តហោះ SF260FH Marchetti...
ម៉ានីល៖ ប្រទេសចិន និងហ្វីលីពីន មានផលប្រយោជន៍រួម ច្រើនជាងការខ្វែងគំនិតគ្នា ហើយជម្លោះរបស់ពួកគេ នៅសមុទ្រចិនខាងត្បូង មិនបង្កើតបានជាទំនាក់ទំនងមិនល្អ រវាងប្រទេសទាំងពីរនោះទេ។ ការឯកភាពនេះ ត្រូវបានបញ្ជាក់ឡើងវិញ និងក្រិតតាមខ្នាតក្នុងកំឡុង ដំណើរទស្សនកិច្ចបន្តរបស់ទីប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេស Qin Gang ទៅកាន់ហ្វីលីពីន នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ ដោយអំពាវនាវឲ្យមានការប្រុងប្រយ័ត្នប្រឆាំង នឹងការជ្រៀតជ្រែករបស់អាមេរិក។ នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោក...
ម៉ានីល៖ ប្រទេសហ្វីលីពីន បានសម្តែងការព្រួយ បារម្ភលើ “ការកើនឡើងភាពតានតឹង” នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់រដ្ឋាភិបាល នៅទីក្រុងប៉េកាំងថា ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ប្រទេសចិន។ លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានជម្រាបជូនសមភាគីចិន លោក Qin Gang ថាទីក្រុងម៉ានីល កំពុងប្រកាន់យក...
ម៉ានីល៖ ប្រធានាធិបតីថ្មី របស់ប្រទេសហ្វីលីពីន លោក Ferdinand Romualdez Marcos បានប្តេជ្ញាថានឹងបង្កើន ការប្រយុទ្ធប្រឆាំង នឹងអំពើហឹង្សានយោបាយ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ដោយថាបញ្ហាទាំងពីរ គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព និងសណ្តាប់ធ្នាប់របស់ប្រទេសលោក ។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិភាព និងសណ្តាប់ធ្នាប់ថ្នាក់ជាតិ និងតំបន់នៅវិមានប្រធានាធិបតី លោក Marcos បានកត់សម្គាល់ថា...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេកាល ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងព្យាយាមប្រឆាំងនឹង ការអះអាងរបស់ប្រទេសចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់ ។ កងទ័ពជិត១៨.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ ប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ដែលជាភាសាហ្វីលីពីន...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា អ្នកនេសាទរាប់ពាន់នាក់ក្នុងប្រទេសហ្វីលីពីន ត្រូវបានបញ្ជាឱ្យស្នាក់នៅ ឆ្នេរសមុទ្រ ខណៈដែលអាជ្ញាធរ បានតស៊ូ កាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់ការ លេចធ្លាយប្រេង ពីកប៉ាល់ដឹកប្រេង ដែលបានលិចដែលកំពុងគំរាមកំហែងដល់ជីវិត និងសេដ្ឋកិច្ចសមុទ្រ ដ៏សម្បូរបែបនៅក្នុងតំបន់ ។ លោក...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា ហ្វីលីពីនបានអះអាង នៅថ្ងៃសៅរ៍នេះថា ខ្លួនបានប្រទះឃើញកប៉ាល់ កងទ័ពជើងទឹកចិន និងនាវាជីវពលរាប់សិបគ្រឿង នៅជុំវិញកោះដែលហ្វីលីពីន កាន់កាប់ដោយជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងលើទឹកដី កើនឡើងនៅក្នុងតំបន់ ។ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានឲ្យដឹងថា នាវាចំនួន៤២គ្រឿងដែលគេជឿថា ជានាវិកដោយបុគ្គលិកកងជីវពល...