កំពង់ស្ពឺ ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានអបអរសាទរពិធីបើកកាដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហា នៅទីតាំងក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងកម្មវិធីអបអរសាទរ របស់សភាពាណិជ្ជខេត្តកំពង់ស្ពឺនេះ មានការទូងស្គរ វាយជួង ចាក់ធុងបាស់ ដើម្បីរាំកម្សាន្តសប្បាយដ៏រីករាយផងដែរ។នាឱកាសនោះ លោកឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ ដើម្បីអបអរសាទរការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំចំនួន ៤ចំណុច ។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល បានធ្វើការណែនាំចំនួន ៤ចំណុចនោះ រួមមាន ៖ ១-...
ភ្នំពេញ ៖ នាថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរ ព្រមៗគ្នានៅវេលាម៉ោង ៩ព្រឹក ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុស ដូចទឹកបាក់ទំនប់ ជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុល និយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ ។ក្នុងន័យបញ្ជាក់មិនចំឈ្មោះ ដល់អ្នកនយោបាយរូប ណារបស់លោក ប៉ែន បូណាក៏ពិតមែន តែគ្មានអ្នកណាក្រៅពីលោក សម រង្ស៊ីនោះទេដែលបានញុះញង់ប្រឆាំង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាល មិនបង្កើតមូលនិធិ ក្នុងការប្រមូលថវិកាពីប្រជាពលរដ្ឋ សម្រាប់កសាងព្រែកជីកហ្វូណនតេជោនោះឡើយ ព្រោះរាជរដ្ឋាភិបាល បានត្រៀមថវិកាបម្រុងរួចហើយ។ សម្ដេចធិបតី បានបញ្ជាក់បែបនេះ ដើម្បីកុំឱ្យមានអ្នកឆ្លៀតឱកាស បង្កើតមូលនិធិសម្រាប់ប្រមូលថវិកាពីប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨...