ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច) សហការជាមួយមូលនិធិសន្តិភាព អភិវឌ្ឍន៍ប្រទេសចិន នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOM បាននិងកំពុងបន្ដរៀបចំសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេស មេគង្គ-ឡានឆាង (កម្ពុជា)។ សិក្ខាសាលានេះ មានការអញ្ជើញ ចូលរួមជាវាគ្មិនពីតំណាងក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន និងរាជ្យបណ្ឌិតសភាកម្ពុជា ព្រមទាំង តំណាងពីអ្នកជំនាញ...
ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍ លើកទី៥ នៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកដំបូង ត្រូវបានរៀបចំឡើង ក្នុងខេត្ត Hainan ប្រទេសចិន ហើយយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ មានចំណុចចាប់ផ្តើមខ្ពស់ និងការអភិវឌ្ឍន៍ឆាប់រហ័ស បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការសម្រាប់ថ្នាក់តំបន់។ រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្...