បច្ចេកវិទ្យា
ក្រុមហ៊ុនអ្នកផលិតឡានអគ្គិសនីវៀតណាម VinFast ពន្យាពេលដំណើរការរោងចក្រ នៅអាមេរិកដល់ឆ្នាំ២០២៨
VinFast ដែលជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីវៀតណាម ដ៏ល្បីល្បាញក្នុងសប្តាហ៍នេះបាន ប្រកាសហើយថានឹងពន្យាពេលក្នុងការដំណើរការ រោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅក្នុងប្រទេសអាមេរិក។ តាមផែនការរោងចក្រផលិតឡានអគ្គិសនី VinFast នឹងត្រូវបើកដំណើរការនៅឆ្នាំ២០២៥ខាងមុខនេះប៉ុន្តែដោយសារស្ថានភាពទីផ្សារមិនទាន ច្បាស់លាស់ទើបធ្វើឲ្យក្រុមហ៊ុនបានសម្រេចចិត្តពន្យាពេល ដំណើរការដល់ទៅឆ្នាំ២០២៨ជំនួសវិញ។ បន្ថែមពីនោះក្រុមហ៊ុនក៏នឹងកាត់បន្ថយការ ប្រគល់រថយន្តសរុបក្នុងឆ្នាំនេះពីផែនការចាស់១០ម៉ឺនគ្រឿង មកត្រឹមតែ៨ម៉ឺនគ្រឿងប៉ុណ្ណោះប៉ុន្តែជឿជាក់ថាតួលេខ នៃការលក់របស់ខ្លួនឹងបន្តកើនឡើងខ្លាំង ធៀបទៅនឹងតួលេខកាលពីឆ្នាំចាស់នៅឡើយ។ គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២២ក្រុមហ៊ុន VinFast ធ្លាប់បានប្រកាសថានឹងចាប់ផ្តើមសាង សង់រោងចក្រដ៏ធំនិងដំបូងបំផុតនៅក្នុងប្រទេសអាមេរិក ជាមួយនឹងទុនវិនិយោគ៤ពាន់លានដុល្លារ។ រោងចក្រនេះអាចមានសមត្ថភាពក្នុង ការផលិតរថយន្តសរុបដល់ទៅ១៥ម៉ឺនគ្រឿង...