ព័ត៌មានជាតិ
សាលាបច្ចេកទេស NPIC ៖ យុវជនជិត៤ពាន់នាក់ បោះជំរុំរួមគ្នា បង្ហាញពីសាមគ្គីភាពក្រោមដំបូលសន្តិភាព
ភ្នំពេញ៖ សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថាពិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» គឺជាព្រឹត្តការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីការសាមគី្គភាពគ្នា សហការគ្នា ស្រលាញ់គ្នារវាងយុវជន និងយុវជនក្នុងការធ្វើកិច្ចការងារមួយទទួលបានជោគជ័យ។ យុវជន ឡាយ អ៊ីវស៊ូ ដែលជានិស្សិតរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានលើកឡើងថា៖ «ការបោះជំរុំនេះគឺមានសារសំខាន់ណាស់សម្រាប់យុវជនពីព្រោះវាជាកិច្ចការងារមួយដែលទាមទារជាចាំបាច់ការសាមគ្គីគ្នា សហការគ្នា ហើយពួកយើងនៅទីនេះគឺបានរួបរួមគ្នាល្អណាស់ក្នុងពិធីបោះជំរុំឆ្នាំនេះ»។ យុវជនរូបនេះបន្ថែមថាការបោះជំរុំនេះគឺជាការជួបជុំមួយដ៏ធំប្រចាំឆ្នាំដែលមានសិស្សប្រមាណជិត៤ពាន់នាក់បានចូលរួមបោះជំរុំហើយកិច្ចការងារមួយចំនួននៃការបោះជំរុំនេះធ្វើឡើងដោយមានកិច្ចសហការរវាងយុវជន និងយុវជននៅទីនេះផ្ទាល់តែម្តង ដែលកិច្ចការយុវជនទាំងអស់អាចធ្វើវាបានដោយរលូន។ យុវតី មឿន សុហេង ដែលជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក៏បានលើកឡើងថា ការបោះជំរុំក្រោមប្រធាន...