ព័ត៌មានជាតិ
មេក្លោងគ្រឿងញៀន រំដោះខ្លួននៅសៀមរាប មានបំណងចេញទៅ ឡាវ-ថៃ ប៉ុន្តែត្រូវបានបង្អាកដំណើរទាន់
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា មេក្លោងគ្រឿងញៀនជនជាតិចិន ក្រោយពីបានរត់គេចខ្លួនដោយសារឧក្រិដ្ឋជនលួចចូលរំដោះនៅក្នុងគ្លីនិកធ្មេញ នៅសៀមរាបកាលពីសប្តាហ៍មុន មានបំណងចង់រត់គេចខ្លួនទៅឡាវនិងថៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹងមុន ក៏បានបង្ហាក់ដំណើរទាន់ពេលវេលា។ កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាព រំដោះទណ្ឌិតដែលជាប់ពន្ធធនាគារ នៅខេត្តសៀមរាប ក្នុងអំឡុងពេលមកព្យាបាលធ្មេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានមកវិញទាំងអស់ហើយ ។ បន្ទាប់ពីឃាត់ខ្លួនបានមកវិញ...