ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត៖ កុំថាឡើយ រត់ការដីរដ្ឋ ១ពាន់ហិកតា សូម្បីតែមួយការេ ក៏ខ្ញុំមិនប៉ះពាល់ដែរ
ភ្នំពេញ៖ ឆ្លើយតបទៅនឹងការចោទប្រកាន់ ពីសំណាក់បុគ្គលមួយចំនួន លើបញ្ហាការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយលោកអះអាងថា កុំថាឡើយ រត់ការដី១ពាន់ហិកតា របស់រដ្ឋ សូម្បីតែមួយការេ ក៏លោកមិនប៉ះពាល់ដែរ ។ ការចេញមុខបកស្រាយនិងច្រាលចោលនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបរទេស ជាភាសាខ្មែរ បានដកស្រង់សម្ដីជនបរទេសម្នាក់ ដែលតែងតែធ្វើសកម្មភាព...