ព័ត៌មានអន្តរជាតិ
បញ្ហា និងសន្តិសុខប៉ាឡេស្ទីន នៅតែជាបញ្ហាប្រឈមសំខាន់សម្រាប់ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត
យេរ៉ូសាឡឹម៖ អ្នកវិភាគបានឲ្យដឹងថា ទោះបីជាមានឆន្ទៈដ៏មុតមាំរបស់អ៊ីស្រាអែល និងការបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិកក៏ដោយ ការបង្កើតទំនាក់ទំនងការទូតរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត នៅតែប្រឈមមុខនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរ។ ថ្មីៗនេះ ក្រុងវ៉ាស៊ីនតោន បានបង្កើនទំនាក់ទំនងរបស់ខ្លួន ជាមួយអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអាជ្ញាធរប៉ាឡេស្ទីន លើបញ្ហានៃការធ្វើឱ្យទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មានលក្ខណៈធម្មតា។ កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកពីគ្នាទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក...