ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កំពុងមានវិធានការ លើជនអន្ដោប្រវេសជាង៦ ពាន់នាក់
ភ្នំពេញ ៖ ក្រោយបានពិនិត្យឃើញ មានជនអន្តោប្រវេសន៍ចំនួន ៦.៦១៤នាក់ មិនមកបន្តសុពលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា អគ្គនាយកដ្ឋានអន្ដោប្រវេសន៍កំពុងមានវិធានការ ដើម្បីជំរុញឲ្យពួកគេមកបំពេញបែបបទ និងគោរពត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។ យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមថ្ងៃបិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩)...