ព័ត៌មានអន្តរជាតិ
អគ្គរដ្ឋទូតរុស្ស៊ី នៅក្នុងប្រទេសប៉ូឡូញ ត្រូវបាតុករកាន់ទង់ជាតិអ៊ុយក្រែន ជះទឹកក្រហមដូចឈាម ដាក់ពេញក្បាល
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៉ូឡូញ លោក Sergey Andreyev ត្រូវបានរងគ្រោះដោយទឹកពណ៌ក្រហមពេញក្បាល នៅក្នុងពិធីដាក់កម្រងផ្កានៅក្រុង Warsaw ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទ។ អ្នកការទូតរុស្ស៊ីរូបនេះ ត្រូវបានវាយប្រហារខណៈពេល ដែលផ្តល់កិត្តិយសដល់ទាហានកងទ័ពក្រហម ដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូមួយពីព្រឹត្តិការណ៍បង្ហាញ លោក Andreyev...