ព័ត៌មានអន្តរជាតិ
អង្គការមនុស្សធម៌ នៅក្នុងប្រទេសស៊ូដង់ ប្រមាណជាង៣.០០០ផ្អាកដំណើរការ របស់ខ្លួនទាំងស្រុងចាប់តាំងពីសង្គ្រាមស៊ីវិលកើតឡើង
KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន SUNA ផ្លូវការបានដកស្រង់សម្តីរបស់គណៈកម្មការជំនួយមនុស្សធម៌របស់ប្រទេសស៊ូដង់បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គការមនុស្សធម៌ជាង៣.០០០ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់បានឈប់ដំណើរការទាំងស្រុងគិតចាប់តាំងពីសង្រ្គាមស៊ីវិលរហូតដល់បច្ចុប្បន្នដែលបានកើតឡើងនៅពាក់កណ្តាលខែមេសា ។ គណៈកម្មការខាងលើនេះបានឲ្យដឹងថា “ទាំងនេះរួមមានអង្គការជាតិប្រហែល២.៩០០អង្គការបរទេសចំនួន១១០និងភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ច្រើនជាង១០ទៀត” ដោយចង្អុលទៅផលប៉ះពាល់អវិជ្ជមាននៃសង្រ្គាមដែលផ្តោតលើស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះ ។ គណៈកម្មការបានបង្ហាញឲ្យដឹងថា ៨៥ភាគរយនៃបុគ្គលិកជំនួយអន្តរជាតិបានចាកចេញពីប្រទេសស៊ូដង់ដោយសារតែការកើនឡើងនៃហានិភ័យ ។ គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌...