ព័ត៌មានជាតិ
តំណាងកម្មករ ៩ម៉ឺននាក់ ដាក់ញត្តិស្នើសុំក្រសួងមហាផ្ទៃ ពិនិត្យសកម្មភាព និងការប្រើប្រាស់ថវិកា របស់អង្គការសង់ត្រាល់
ភ្នំពេញ៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការ ត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការសង់ត្រាល់ជាអង្គការ...