ព័ត៌មានជាតិ
WCS ជឿជាក់ថា ចំនួនសត្វខ្ទីងនៅកម្ពុជាកំពុងថយចុះ ខណៈទីជម្រករបស់វារងការបាត់បង់បន្ដិចម្ដងៗ
ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) បានជឿជាក់ថា ចំនួនសត្វខ្ទីងនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងថយចុះ ហើយទីជម្រកធម្មជាតិជាច្រើនកន្លែងរបស់វា រងការបាត់បង់បន្តិចម្តងៗ ជារៀងរាល់ឆ្នាំ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គការ WCS បានឲ្យដឹងថា សត្វខ្ទីង គឺជាថនិកសត្វ នៃពពួកគោសាទិស ស៊ីស្មៅ...