អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងនៃជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម។ លោក Guterres កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងស្ថានភាពនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស និងនៅក្នុងសមុទ្រក្រហម នេះបើយោងតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់លោក។ អ្នកនាំពាក្យរូបនេះបានលើកឡើថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានផែនការធ្វើកិច្ចចរចាជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់នោះទេ បន្ទាប់ពីការផ្លាស់ប្តូររបស់ពួកគេ ដើម្បីបន្ដយន្តការ “snapback” ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ។ លោក Baghaei បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់កំពុង “ពិចារណាលើផលប៉ះពាល់ និងផលវិបាក” នៃអ្វីដែលលោកហៅថា សកម្មភាពប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយមហាអំណាចទាំងបីរបស់អឺរ៉ុប...
យូអិន៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានប្រឆាំងនឹងការពង្រីក ដែលអាចកើតមាននៃប្រតិបត្តិការយោធាអ៊ីស្រាអែលឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីប។ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអឺរ៉ុប អាស៊ីកណ្តាល និងអាមេរិក លោក Miroslav Jenca បានឲ្យដឹងថា របាយការណ៍ចុងក្រោយបំផុតទាក់ទងនឹងការសម្រេចចិត្ត ដែលអាចកើតមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែលតាមរយៈតំបន់ហ្គាហ្សា ទាំងមូល ប្រសិនបើជាការពិត គឺពិតជាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ លោក Jenca...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានស្នើថា ទីស្នាក់ការអង្គការសហប្រជាជាតិគួរតែផ្លាស់ប្តូរពីទីក្រុង New York ទៅទីក្រុង Sochi នៃសមុទ្រខ្មៅរបស់រុស្ស៊ី។ ទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ព្រមទាំងអាសនៈរបស់ក្រុមប្រឹក្សាសន្តិសុខ (UNSC) និងមហាសន្និបាត (UNGA) បច្ចុប្បន្នស្ថិតនៅកណ្តាលទីក្រុង Manhattan ចាប់តាំងពីឆ្នាំ១៩៥១ មកម្ល៉េះដោយត្រូវបានផ្លាស់ប្តូរ...
បរទេស៖ ប្រធានអង្គការឃ្លាំមើលសុខភាព របស់អង្គការសហប្រជាជាតិបាននិយាយថា លោកបានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀត នៅពេលដែលអ៊ីស្រាអែលវាយប្រហារ ព្រលានយន្តហោះក្នុងរដ្ឋធានី Sanaa របស់យេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បានទៅទស្សនាប្រទេសដែលហែកហួរ ដោយសង្រ្គាមស៊ីវិល...
ភ្នំពេញ ៖ លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី សកម្មរបស់កម្ពុជាក្នុងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ #ClimateAction។ ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការUN បានលើកឡើងថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការ...
កាលពីថ្ងៃទី២៥ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី២៤ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង១០០ បានបញ្ចេញមតិយ៉ាងសកម្ម ដើម្បីគាំទ្រគោលជំហររបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang តំបន់រដ្ឋបាលពិសេសហុងកុងនិងភូមិភាគស្វយ័ត Xizang ក៏ដូចជាប្រឆាំងនឹងការធ្វើនយោបាយ នីយកម្មបញ្ហាសិទ្ធិមនុស្ស ។ សូមសួរថា...
បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់...
អាឌែន៖ បេសកជនពិសេសរបស់ អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន លោក Hans Grundberg បានចេញសេចក្តីអំពាវនាវមួយ សម្រាប់ការដោះលែងបុគ្គលិក បុគ្គលិកជំនួយ និងសមាជិកអង្គការសង្គមស៊ីវិល ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដែលក្រុម Houthi ឃុំខ្លួនតាមអំពើចិត្តក្នុងទីក្រុងសាណា។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី កិច្ចចរចាផ្លាស់ប្តូរអ្នកទោសចុងក្រោយ បង្អស់រវាងរដ្ឋាភិបាលយេម៉ែន និងក្រុម Houthi ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍នៅទីក្រុង Muscat...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលដំណោះស្រាយ ដែលស្នើឡើងដោយប្រទេសរុស្ស៊ី ស្តីពីការហាមឃាត់អាវុធទាំងអស់នៅក្នុងលំហ ដោយសហរដ្ឋអាមេរិកបានថា ទីក្រុងម៉ូស្គូ កំពុងព្យាយាមបំភាន់ពិភពលោក ពីចេតនាពិតរបស់ខ្លួន។ សមាជិកប្រាំពីរនៃក្រុមប្រឹក្សា ១៥អាសនៈ រួមទាំងប្រទេសចិនបានគាំទ្រដំណោះស្រាយនេះ ខ្វះចំនួន៩ ដែលត្រូវការសម្រាប់ការអនុម័ត។ សហរដ្ឋអាមេរិក ជប៉ុន និងប្រទេស ៥ផ្សេងទៀតបានប្រឆាំងនឹងខ្លួន ខណៈដែលប្រទេសស្វីសបានអនុប្បវាទ។ សហរដ្ឋអាមេរិកបានឲ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃទី១៦ ខែឧសភា...