ព័ត៌មានជាតិ
អង្គការ IOM កត់សម្គាល់ឃើញថា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងវៀតណាម មានជនចំណាកស្រុកច្រើនជាងគេនៅអាស៊ាន
ភ្នំពេញ៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន៤ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេគឺទី១.ប្រទេសហ្វីលីពីន ទី២.ប្រទេសឥណ្ឌូនេស៊ី ទី៣.ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤វៀណាមដោយឡែកប្រទេសផ្សេងទៀតបញ្ជូនក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។ ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។ ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវនិងកម្ពុជា មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង១,១លាននាក់...