ព័ត៌មានអន្តរជាតិ
អង្គការ WTO ឆ្លុះបញ្ចាំងថា កំណើននៃវិស័យពាណិជ្ជកម្មរបស់ ពិភពលោកនឹងកើនឡើង ២,៧ភាគរយ នៅក្នុងឆ្នាំ២០២៤នេះ
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ (WTO) បានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាព នៃទស្សនវិស័យពាណិជ្ជកម្មសកល និងស្ថិតិដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទំហំពាណិជ្ជកម្មទំនិញសកលត្រូវបានគេរំពឹងថា នឹងកើនឡើង២,៧ភាគរយនៅក្នុងឆ្នាំ២០២៤នៅទីក្រុងហ្សឺណែវ ។ ការព្យាករណ៍នេះគឺខ្ពស់ជាងការព្យាករណ៍ ពីមុនរបស់អង្គការ WTO បន្តិចដែលមានចំនួន ២,៦ភាគរយ ដែលបានធ្វើឡើងនៅក្នុងខែមេសា ។ យោងតាមរបាយការណ៍បានដាក់ថា ពាណិជ្ជកម្មទំនិញសកលមាននិន្នាការ កើនឡើងនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះ...