ព័ត៌មានជាតិ
៥ឆ្នាំ អង្គភាពច្រកចេញចូលតែមួយ នៅរាជធានី-ខេត្ត ទទួលចំណូលជាង ៣០០ពាន់លានរៀល
ភ្នំពេញ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា គិតចាប់ពីដាក់ឲ្យដំណើរការ រហូតដល់ខែកក្កដា ឆ្នាំ២០២២ អង្គភាពច្រកចេញ ចូលតែមួយរាជធានី-ខេត្ត នៅទូទាំងកម្ពុជា បានផ្តល់សេវាចំនួន ២.១០០.៨៤៤សេវា លើ១៤វិស័យ និងទទួលបានចំណូលសរុបចំនួន ៣០៣.០៣៤.៨២៤.១០៩រៀល។ នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក...