ព័ត៌មានជាតិ
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់ពូជអណ្តើកក្អែក បានជោគជ័យជាលើកដំបូងបង្អស់
ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសពីករណីកូនអណ្តើកក្អែក ទើបញាស់មួយផ្សេងទៀតនាពេលថ្មីៗនេះ នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ។ បើតាមហ្វេសប៊ុក ACCB បានឲ្យដឹងទៀតថា អណ្តើកក្អែកជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដើមកំណើតនៅតែ ក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងមួយចំនួន រួមមានការធ្វើទោហនកម្មសត្វព្រៃ (ការជួញដូរ) សម្រាប់ការប្រើប្រាស់ជាលក្ខណៈជាតិនិងអន្តរជាតិ ការជួញដូរនិងការបាត់បង់ទីជម្រក។ ACCB...