ព័ត៌មានអន្តរជាតិ
យោធាថា បារាំង កំពុងរៀបចំផែនការវាយប្រហាររំដោះ អតីតប្រធានាធិបតីនីហ្សេ ដែលត្រូវទម្លាក់ពីអំណាច
បរទេស៖ របបយោធាដែលបានដណ្តើមអំណាចកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលដែលត្រូវបានទម្លាក់ពីអំណាចរបស់ប្រទេសនីហ្សេ បានអនុញ្ញាតឱ្យប្រទេសបារាំង ធ្វើការវាយប្រហារលើវិមានប្រធានាធិបតីដើម្បីដោះលែងប្រធានាធិបតីលោក Mohamed Bazoum ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅមុននេះ របបយោធាបានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់បរទេសដើម្បីដោះលែងលោក Bazoum ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឯវិមានប្រធានាធិបតីតាំងពីថ្ងៃពុធ នៅពេលដែលការបះបោរប្រដាប់អាវុធត្រូវបានរៀបចំឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ វរសេនីយ៍...