ព័ត៌មានអន្តរជាតិ
អតីតប្រធានាធិបតីប្រេស៊ីល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅរដ្ឋផ្លរីដា ខណៈអ្នកគាំទ្ររបស់លោកជាង ១៥០០នាក់ ត្រូវបានចាប់ខ្លួន
រីយ៉ូ៖ អតីតប្រធានាធិបតីប្រេស៊ីលស្តាំនិយមលោក Jair Bolsonaro ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃច័ន្ទ ដោយជំងឺឈឺក្រពះ ខណៈដែលអ្នកគាំទ្ររបស់លោកចំនួនជាង ១៥០០ នាក់ត្រូវបានប្រមូលផ្តុំនៅទីក្រុង Brasilia បន្ទាប់ពីបានវាយលុកអគារសំខាន់ៗ នៅក្នុងរដ្ឋធានីកាលពីចុងសប្តាហ៍កន្លងទៅ។ ប្រធានាធិបតីថ្មីប្រេស៊ីលលោក Luiz Inacio Lula da Silva ដែលជាជនឆ្វេងនិយម ដែលបានចូលកាន់តំណែងនៅថ្ងៃទី០១ ខែមករាបន្ទាប់ពីបានផ្តួលលោក...