ព័ត៌មានជាតិ
ក្រសួងចាត់វិធានការ លើប្រតិបត្តិករផ្ដល់សេវាទូរសព្ទដែលលក់ និងចែក ចាយស៊ីម ដោយមិនយកអត្តសញ្ញាណ ពីអ្នកប្រើ
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាត់វិធានការលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឲ្យឃើញ...