ព័ត៌មានជាតិ
មន្រ្តីផ្ដល់សេវា អត្តសញ្ញាណកម្ម ជូនពលរដ្ឋជាង ១ម៉ឺនសេវាទៀត ក្នុងសប្ដាហ៍កន្លងទៅ
ភ្នំពេញ ៖ នៅក្នុងសប្ដាហ៍កន្លងទៅនេះ មន្រ្តីអត្តសញ្ញាណកម្ម ទូទាំងប្រទេស ក្របខណ្ឌអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទាំង ២៥រាជធានី-ខេត្ត បានចំនួន១៦.៦២២សេវា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ កាលពីសប្ដាហ៍មុន មានសេវាអត្តសញ្ញាណកម្មប្រមាណ ២ម៉ឺនសេវា ត្រូវបានមន្រ្តីផ្ដល់ជូនប្រជាពលរដ្ឋ។ សម្រាប់សប្ដាហ៍ ចុងក្រោយនេះវិញ...