អត្ថបទស្រាវជ្រាវ (scholar)
១០០ឆ្នាំ នៃស្មារតីរួមដ៏រឹងមាំរបស់បក្សកុម្មុយនីស្ដចិន ក្នុងការដឹកនាំប្រទេសចិនទៅរកការអភិវឌ្ឍដ៏ខ្លាំងក្លា
ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍និងមានអត្ថន័យធំធេងមួយសម្រាប់ប្រទេសចិន បានចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នារដ្ឋធានីប៉េកាំង នោះគឺកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី១៩ ក្រោមអធិបតីភាពលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ ឆ្នាំ២០២១នេះ គឺជាឆ្នាំដែលមានលក្ខណៈពិសេសនៃប្រទេសចិន គឺជាឆ្នាំនៃការចាប់ផ្ដើមផែនការ៥ឆ្នាំទី១៤ ជាឆ្នាំចាប់ផ្ដើមនៃដំណើរថ្មីនៃទំនើបកម្ម ហើយក៏ជាឆ្នាំគម្រប់ខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនផងដែរ។ អ្វីដែលបានបង្ហាញជូនក្នុងកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី១៩ នេះ គឺការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បានរាយការណ៍និងបូកសរុបនូវសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រនៃការតស៊ូយ៉ាងស្វិតស្វាញរបស់បក្សរយៈពេល១០០ឆ្នាំមកនេះ។ តាមរយៈសមិទ្ធផលដ៏មហិមាទាំងនេះបានឆ្លុងបញ្ចាំងឱ្យឃើញថា ចាប់តាំងពីបក្សកុម្មុយនិស្តចិនត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១...