ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលអាស៊ាន ស្នើឥណ្ឌា បន្តគាំទ្រក្នុងកិច្ចសហប្រតិបត្តិការ អនុតំបន់ទន្លេមេគង្គ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៨ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ស្នើឥណ្ឌា បន្តការគាំទ្រជាពិសេស ទៅលើកិច្ចសហប្រតិបត្តិការ នៅក្នុងអនុតំបន់ទន្លេមេគង្គ។ នេះបើយោងតាមហ្វេសប៊ុកផេក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាននិងឥណ្ឌា បានអនុម័តលើសេចក្តីប្រកាសរួម អាស៊ាននិងឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការ...