ព័ត៌មានជាតិ
អន្ដរក្រសួងប្រជុំសិក្សា និងលើកគម្រោង រៀបចំសារមន្ទីរ ដាក់គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ស្រង់បានពីកប៉ាល់លិច ពីសម័យសង្គ្រាម
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំអន្ដរក្រសួង សម្រាប់សិក្សា និងលើកគម្រោង រៀបចំសារមន្ទីរ ដើម្បីដាក់តាំងនូវគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិច កាលពីសម័យសង្គ្រោម ស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ...