ព័ត៌មានជាតិ
សម្ដេចតេជោ ឱ្យសិក្សាសាងសង់ កន្លែងអន្តេវាសនដ្ឋាន នៅបរិវេនពហុកីឡដ្ឋានជាតិ មរតកតេជោ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជារដ្ឋបាលរាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា និងផ្នែកកីឡា សិក្សាកន្លែងសាងសង់អន្តេវាសនដ្ឋានមួយកន្លែង នៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ផ្តល់ជូនសិស្សក្រីក្រមកពីបណ្តាខេត្តនានា ជាពិសេសនិស្សិត ជានារី និងសិស្សបរទេសមកសិក្សានៅកម្ពុជា។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២...