ព័ត៌មានជាតិ
អភិបាលក្រុងប៉ោយប៉ែត អំពាវនាវដល់ពលរដ្ឋរស់នៅ តាមមាត់អូរព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការប្រុងប្រយត្ន័ ខណៈស្ថានភាពទឹកអូរព្រំដែន កំពុងហក់ឡើងខ្លាំង
បន្ទាយមានជ័យ: ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ស្ថានភាពទឹក ក្នុងអូរព្រំដែនហក់ឡើងខ្ពស់ គួរឲ្យព្រួយបារម្ភ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ ចុះពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភាគខាងត្បូងផ្លូវជាតិលេខ៥ ខណៈទឹកភ្លៀងមួយភាគជាទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលអាចប្រឈមឲ្យ មានការជន់លិចលំនៅដ្ឋាន និង ផលដំណាំរបស់ប្រជាពលរដ្ឋ។...