ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងសៀមរាប
សៀមរាប: នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ដើម្បីសំដៅការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាប ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្ត។ លោកប្រាក់សោភ័ណ្ឌ បានផ្ដល់អនុសាសន៍បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម...