ព័ត៌មានជាតិ
អភិបាលរងខេត្តបាត់ដំបង ប្រាប់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវដកខ្លួនចេញជាបន្ទាន់
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថាមានអាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងមួយចំនួនបានចូលដៃ ជាមួយក្រុមទុច្ចរិតរំលោភបំពាន និងទន្រ្ទានយកដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើជាសកម្មសិទ្ធិផ្ទាល់ខ្លួននោះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានណែនាំដល់សមត្ថកិច្ចដែល ពាក់ព័ន្ធសមគំនិតក្នុងបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមមុខផ្លូវច្បាប់ ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់វិធានការចុះបង្រ្កាប ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងឱកាសចុះប្រកាសបិទការនេសាទ...