ព័ត៌មានជាតិ
អភិបាលស្រុកតាំងគោក ជួបសំណេះសំណាល និងអំពាវនាវដល់ប្រជានេសាទនៅឃុំស្រឡៅ កុំប្រេីប្រាស់ឧបករណ៍នេសាទខុសច្បាប់
កំពង់ធំ: លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំសហការីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ទួលតាមុំ ស្ថិតនៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ នាឱកាសនោះដែរក្រៅពី ការផ្តាំផ្ញេីការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ពេលកន្លងមកទីបញ្ជាការស្រាល ប្រចាំស្រុកតាំងគោក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់...