ព័ត៌មានជាតិ
នាយករដ្ឋមន្ដ្រីកម្ពុជា ប្រាប់មិត្តជប៉ុន ថា កុំភ័យ កម្ពុជា បន្តធ្វើការជាមួយជប៉ុនជានិច្ច ដើម្បីអភិវឌ្ឍកំពង់ផែ
ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់មិត្តជប៉ុនថា កុំភ័យ រាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើការងារជាមួយមិត្តជប៉ុនជាប់ជានិច្ច ដើម្បីអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយជប៉ុន ក៏ជាយុទ្ធសាស្ដ្រយូរអង្វែងរបស់កម្ពុជា។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩...