ព័ត៌មានជាតិ
ស្ថានអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បន្តកិច្ចគាំទ្រដល់ចរន្តអភិវឌ្ឍស្រុកបន្ទាយស្រី
សៀមរាប ៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សាលាស្រុកបន្ទាយស្រីមានរៀបចំកម្មវិធីកម្ពុជា-ចិន រួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកស្រី YANG LIHUA តំណាងអង្គការYUNDI បានមានប្រសាសន៍ទៅកាន់អង្គពិធីដែលមានអ្នកចូលរួម១៦៥រូបថា ស្រុកបន្ទាយស្រីគឺជាគោលដៅដ៏សំខាន់មួយ របស់បណ្តាសង្គមស៊ីវិលនានារបស់ខេត្តយូណាន ប្រទេសចិនក្នុងការចូលរួមក្នុងចរន្តអភិវឌ្ឍជាមួយរដ្ឋបាលស្រុកបន្ទាយស្រី។ លោកស្រីបន្តទៀតថា ការអនុវត្តគម្រោងបង្កើនសម្រស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រីនាពេលនេះគឺជាកម្លាំងសាមគ្គីរួមគ្នារវាង សមាគមមិត្តភាពខេត្តយូណានជាមួយបរទេស អង្គការYUNDI ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលស្រុកបន្ទាយស្រី និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប។...