ព័ត៌មានជាតិ
ក្រសួង ឲ្យលើកកម្ពស់ ការសិក្សាភាសាខ្មែរ និងអរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាឯកជន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្ដរជាតិ បើកបង្រៀនភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សានុសិស្សមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣។ លោក ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាដែលបានចុះហត្ថលេខាលើ សេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃទី១៣ កុម្ភៈ នេះបានឲ្យដឹងថា «ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ...